អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ

អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ iBrace Dental April 3, 2024 Tips ឪពុកម្តាយភាគច្រើនខ្វល់ខ្វាយពីបញ្ហាធ្មេញដែលមិនត្រង់ជួររបស់កូន ហើយក៏ចង់ដឹងថា តើអាយុប៉ុន្មានដែលល្អសមស្របសម្រាប់ការពត់តម្រង់ធ្មេញ។ ទោះបីជាឪពុកម្តាយជាច្រើនដឹងច្បាស់ថា ការពត់តម្រង់ធ្មេញអាចធ្វើឱ្យធ្មេញរបស់កូនត្រង់ជួរស្អាតល្អ ប៉ុន្តែពួកគាត់ភាគច្រើនពិតជាមិនបានដឹងថា ពេលណាគួរយកក្មេងទៅជួបទន្តបណ្ឌិតឯកទេសពត់ធ្មេញដើម្បីប្រឹក្សាយោបល់នោះទេ។ ក្រៅពីរយៈពេលសម្រាប់ការពត់ធ្មេញ មាតាបិតាគ្រប់រូប ក៏ត្រូវតែព្យាយាមស្វែងយល់អំពីចំណេះដឹងមួយចំនួនទៀត ជុំវិញបញ្ហានេះ។ ហើយខាងក្រោម គឺជាសំណួរចម្លើយដ៏សំខាន់ពាក់ព័ន្ធនឹងការពត់ធ្មេញសម្រាប់កុមារ ដែលបង្ហាញដោយទន្តបណ្ឌិតឯកទេសពត់ធ្មេញរបស់មន្ទីរព្យាបាលធ្មេញបស្ចិម។ តើអ្វីជាការព្យាបាលដោយពត់តម្រង់ធ្មេញ (Orthodontic)? ការពត់តម្រង់ធ្មេញ គឺជាជំនាញមួយក្នុងទន្តសាស្ត្រ សម្រាប់កែតម្រូវធ្មេញដែលមិនត្រង់ជួរ ក៏ដូចជាការព្យាបាលនៃទ្រង់ទ្រាយនៃមុខមាត់ ដែលមិនប្រក្រតីមួយចំនួនផងដែរ។ បើទោះបីក្នុងដំណាក់កាលដំបូងដែលយើងឃើញធ្មេញ និងទម្រង់មុខមិនប្រក្រតីកើតឡើងតាំងពីតំណុះធ្មេញទឹកដោះនៃកូនក្មេងក៏ដោយ ការព្យាយាម ពត់តម្រង់ធ្មេញមិនមានប្រយោជន៍ឡើយក្នុងដំណាក់កាលនេះ ដោយសារតែធ្មេញទឹកដោះទាំងអស់នឹងត្រូវផ្លាស់ប្តូរជំនួសដោយធ្មេញស្រុកមកវិញពេលក្រោយ។ តើពេលណាគួរពិគ្រោះជាមួយអ្នកជំនាញពត់តម្រង់ធ្មេញ? ប្រសិនបើឪពុកម្តាយសង្កេតឃើញថា កូនរបស់ពួកគាត់មានធ្មេញមិនត្រង់ជួរ ឬក៏មានទម្រង់មុខខុសប្រក្រតី ពួកគាត់គួរមកពិភាក្សាជាមួយអ្នកជំនាញ។ ទោះជាការព្យាបាលមិនទាន់អាចធ្វើបានក៏ដោយ អ្នកជំនាញ និងផ្តល់យោបល់ដល់ឪពុកម្តាយ ឱ្យដឹងពីអាយុដែលសមស្របសម្រាប់ការចាប់ផ្តើមក្នុងការពត់តម្រង់ធ្មេញ។ តើអ្វីជាឧបករណ៍ពត់តម្រង់ធ្មេញ (Braces)? ឧបករណ៍ពត់តម្រង់ធ្មេញ គឺជាវត្ថុមួយអាចជួយកែតម្រូវធ្មេញឱ្យរត់ត្រង់ជួរ ដោយការគ្រប់គ្រងកំលាំង ទៅលើធ្មេញទាំងអស់ ដែលឱ្យធ្មេញមានចលនា។ លួស (Wire) សម្រាប់ពត់ធ្មេញ ជាធម្មតាធ្វើឡើងពីលោហៈ Nickel-Titanium ដែលអាចដាក់ចូលទៅក្នុងចន្លោះនៃ Braces […]
ហេតុអ្វីបានជាធ្មេញលឿង នឹងត្រូវដោះស្រាយតាមវិធីសាស្រ្តណាខ្លះ?

កត្តាដែលធ្វើឲ្យធ្មេញមានពណ៌លឿង មិនសថ្លា និងមិនស្អាតមាន3កត្តាធំៗគឺ: 1. កត្តាខាងក្រៅ គឺវាបណ្តាលមកពីជាតិពណ៌ដែលប៉ះនឹងធ្មេញរបស់អ្នកផ្ទាល់ពីខាងក្រៅរួមមានកត្តាដូចជា: ការបរិភោគអាហារភេសជ្ជៈដែលមានជាតិពណ៌ដូចជាកាហ្វេ តែ កូកាកូឡា ស្រា ផ្លែឈើ និងបន្លែមួយចំនួនដែលមានពណ៌ខ្លាំង។ ការប្រើថ្នាំជក់ ការជក់បារី និងទំពារថ្នាំជក់ឬម្លូរជាដើម។ ការធ្វើអនាម័យមាត់ធ្មេញមិនល្អ មានន័យថាដុសធ្មេញមិនបានស្អាតត្រឹមត្រូវតាមបច្ចេកទេសដែលធ្វើឲ្យឡើងកំណកកំបោរ និងឡើងស្នឹម។ កត្តាខាងក្នុង គឺវាកើតចេញពីខាងក្នុងធ្មេញ ឬបណ្តាលមកពីរាងកាយរបស់អ្នកដែលរួមមានកត្តាដូចជា: កត្តាជំងឺមួយចំនួនដែលធ្វើឲ្យប៉ះពាល់ស្រទាប់ខាងក្រៅ និងស្រទាប់ខាងក្នុងនៃធ្មេញ ដែលធ្វើឲ្យមានការប្រែពណ៌ដូចជាការព្យាបាលជំងឺមហារីកដោយការបាញ់វិទ្យុសកម្ម ឬការព្យាបាលដោយគីមីទៅម្តុំក្បាល និងក។មិនតែប៉ុណ្ណោះការបង្កររោគនៅពេលស្រ្តីមានផ្ទៃពោះក៏អាចប៉ះពាល់ដល់ធ្មេញរបស់កូនក្នុងផ្ទៃផងដែរ។ ការប្រើប្រាស់ថ្នាំនៅពេលមានផ្ទៃពោះ ដូចជាថ្នាំតេត្រាសាយគ្លីនជាដើម។ កត្តា Genetic ដែលធ្វើឲមានស្រទាប់ខាងក្រៅដែលគេហៅថាក្រចាធ្មេញមានកំរាស់ក្រាស់ កត្តា Environmental ដូចជាការប្រើប្រាស់សារធាតុភ្លុយអរច្រើនលើសលប់ ធ្មេញដែលត្រូវបានគេព្យាបាលហើយ មានន័យថាធ្មេញងាប់ដែលគ្មានសសៃប្រសាទនិងសសៃឈាមទៅចញ្ចឹមធ្មេញ ដែលធ្វើឲ្យធ្មេញឡើងពណ៌ស្រអាប់។ 3. កត្តាទាក់ទងនឹងអាយុ គឺវាបណ្តាលមកពីការផ្លាស់ប្តូរពណ៌ធ្មេញរបស់អ្នកនៅពេលអាយុច្រើន។ នៅពេលអាយុច្រើន ស្រទាប់ខាងក្រៅនៃធ្មេញសឹកដែលធ្វើឲ្យលេចចេញនៅស្រទាប់ខាងក្នុងដែលមានពណ៌លឿង និងនៅពេលអាយុច្រើន ស្រទាប់ខាងក្នុងមានការឡើងកម្រាស់ដែលធ្វើឲ្យមានពណ៌កាន់តែលឿងជាងធម្មតា។ វិធីសាស្ត្រក្នុងការកែប្រែធ្មេញអោយមានពណ៌សថ្លាស្អាតមកវិញគឺវាអាស្រ័យទៅលើមូលហេតុដែលបង្ករអោយធ្មេញប្រែពណ៌ដែលវិធីសាស្ត្រនោះមានដូចជា: 1. ការដុសសម្អាតធ្មេញអោយបានត្រឹមត្រូវ ដោយដុសយ៉ាងតិចពីរដងក្នុងមួយថ្ងៃ (នឹងសម្អាតម្តងអោយបានពីរនាទី) 2. ការសំអាត និងប៉ូលាធ្មេញដើម្បីយកកំណកកំបោរ និងស្នឹមចេញ 3. ធ្វើការខាំពុម្ភអោយស […]